khmer eng
  • ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិកក្រុមប្រឹក្សាឃុំដងពែង
     
    ចែករំលែក ៖

    នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិកក្រុមប្រឹក្សាឃុំដងពែង មេភូមិទាំងអស់ មេប៉ុស្តិ៍ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាល នៃគណ:អភិបាលស្រុក នៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
    *ខ្លឹមសារ:
    -បានជំរុញក្រុមប្រឹក្សាឃុំ រៀបចំកសាងផែនការការងារ សម្រាប់ត្រៀមការងារបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅ២០២២ខាងមុខនេះ។
    -បានណែនាំជំរុញអោយក្រុមប្រឹក្សាឃុំ អនុវត្តអោយមានប្រសិទ្ធភាព នៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ អំពីលក្ខណ:សម្បត្តិទាំង៧ចំណុច។
    -បានជំរុញអោយឃុំ ធ្វើការរៀបចំបង្កើតគណ:កម្មការ ដោះស្រាយវិវេទក្នុងមូលដ្ឋាន និងបង្កើតក្រុមដោះស្រាយទំនាស់នៅថ្នាក់ភូមិ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចេញកាលពីឆ្នាំ២០១០។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន