khmer eng
  • ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បាន​អញ្ជើញ​សំណេះ​សំណាល និង​នាំ​យក​អំណោយ​ជូន​ដល់​រដ្ឋ​បាល​ស្រុក​ស្អាង និងស្រុកកោះ​ធំ ខេត្ត​កណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញ សំណេះសំណាល និងនាំយក អំណោយ ជូនដល់រដ្ឋបាលស្រុកស្អាង និងស្រុក កោះធំ ខេត្តកណ្តាល សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក ក្នុងស្រុក ទាំងពីរ។ នាឱកាសនោះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ផ្តាំផ្ញើរដល់អាជ្ញាធរដូចខាងក្រោម:
    -ត្រូវបន្តអនុវត្តន៍សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តីនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម
    -ប្រកាន់ខ្ជាប់ការរស់នៅ ការបំពេញការងារតាមបែបគន្លងថ្មី បង្កើនស្មារតី ប្រុងប្រយ័ត្ន ខ្ពស់
    -អាជ្ញាធរ មូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតែក៏មិនត្រូវភ្លេចពីសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន
    -អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលលើការស្នាក់នៅ ហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលនានាក្នុងស្រុក។
    ជាចុងបញ្ចប់ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានជូនពរដល់ក្រុមការងារស្រុកទាំងពីរមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ១៩ ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន