khmer eng
  • ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះតាមខ្នងផ្ទះជួបសំណេះសំណាលសួរសុខទុក្ខជនចាស់ជរា និងពិការ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ និងលោកអនុប្រធានភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានអញ្ជើញចុះតាមខ្នងផ្ទះជួបសំណេះសំណាលសួរសុខទុក្ខជាមួយជនចាស់ជរា និងពិការ រស់នៅក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

    ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្ដាំផ្ញើឲ្បបន្តយយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសត្រូវចូលរួមអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ដោយរក្សាអនាម័យក្នុងការរស់នៅដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងបាននាំយកនូវអំណោយឧបត្ថម្ភជូនរួមមានក្នុងម្នាក់ៗទទួលបាននូវ ៖ ឈើច្រត់( ផលិតអំពីដែក ) ចំនួន ១គូរ, ទឹកបរិសុទ្ធ ១កេស, មី ១កេស, ម៉ាស់ ១ប្រអប់ និងថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន