khmer eng
  • ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បាន​អញ្ជើញ​ចូល​រួម​ប្រជុំ​ក្រោម​អធិបតី​ភាព​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បី​ស្តាប់​ការ​បូក​សរុប​លទ្ធផល​ការងារ​របស់​ខេត្ត​ឧត្តរ​មានជ័យ និង​ទិស​ដៅ​បន្ត
     
    ចែករំលែក ៖

    ស្ថិតនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីស្តាប់ការបូកសរុបលទ្ធផលការងាររបស់ខេត្តឧត្តរមានជ័យ និងទិសដៅបន្ត ពិសេសការងារកសិកម្ម ការងារសន្តិសុខ ភូមិ ឃុំមានសុវត្តិភាព ការងារជំរុញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងខិតខំបំផុសឱ្យរដ្ឋអំណាចគ្រប់ថ្នាក់ផ្សព្វផ្សាយណែនាំឱ្យប្រជាជនយើងត្រៀមទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅក្នុងខែតុលា ខាងមុខនេះ ឱ្យបានគ្រប់គ្នា ព្រោះនៅឆ្នាំ២០២២ខាងមុខនេះ នឹងមានការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ទូទាំងប្រទេស។ ឯកឧត្តម បានថ្លែងអំណរគុណ និងឯកភាពនូវលទ្ធផលដែលខេត្តខិតខំធ្វើបានយ៉ាងល្អប្រសើរ ហើយត្រូវបន្តកិច្ចការនេះឱ្យកាន់តែប្រសើថែមទៀត និងបានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយជាប្រចាំជូនដល់បង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នូវវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងគោរពតាមសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនូវវិធានការណ៍ ៣ការពារ និ៣កុំ ដែលជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការការពារ និងទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវិដ-១៩។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា