khmer eng
  • ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញ​ចុះ​ទៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ ដើម្បី​ជួប​ប្រជុំ​ការងារ​ជាមួយ​អាជ្ញាធរ​រដ្ឋ​បាល​ស្រុក
     
    ចែករំលែក ៖

    នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តន នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ចើញចុះទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីជួបប្រជុំការងារជាមួយអាជ្ញាធររដ្ឋបាលស្រុក រួមមានលោកអភិបាលស្រុក អភិបាលស្រុករង លោកមេឃុំគ្រប់ឃុំ និងមន្រ្តីសាលាស្រុក លើបញ្ហាមួយចំនួនដូចជា ៖
    ១-ការងារពង្រឹងសន្តិសុខ សុវត្ថិភាពភូមិ-ឃុំ
    ២-ការងារផ្តល់សេវាសារធារណៈជូនប្រជាពលរដ្ឋ
    ៣-ការងារជំរុញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ១៨ឆ្នាំ និង
    ៤-ការប្រុងប្រយត័្នការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩។ នាឱ្យកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ហើយទទួលបានលទ្ធផលល្អ និងសូមបន្តកិច្ចការនេះឱ្យបានកាន់តែប្រសើរថែមទៀតលើការងារផ្តល់សេវាធារណៈ ការងារភូមិ-ឃុំមានសុវត្ថិភាព ពិសេសបន្តចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានជាប្រចាំដើម្បីសេក្តីសុខខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន