khmer eng
  • ត្តម ហែម ខន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានចុះជួបក្រុមប្រឹក្សាស្រុកសំរោងទង ក្រុមការងារ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបចំនួន ៣៧នាក់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៣/០៥២១/សសគក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានចុះជួបក្រុមប្រឹក្សាស្រុកសំរោងទង ក្រុមការងារ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបចំនួន ៣៧នាក់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៣/០៥២១/សសគក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ និងបានសំណូមពរឱ្យអាជ្ញាធរបន្តការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តឱ្យបានតឹងរឹងបំផុតនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យបានអំពីការឆ្លងនូវជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតតាមបណ្តាឃុំក្នុងភូមិសាស្រ្តស្រុកសំរោងទង។ នាឱកាសនោះឯកឧត្តមបានឧបត្ថម្ភមន្ត្រីស្រុក មន្ត្រីឃុំ ដែលបានចូលរួមចំនួន ៣៧នាក់ សរុបថវិកាចំនួន ៨០០ ០០០រៀល (ប្រាំបីរយពាន់រៀលគត់)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន