khmer eng
  • គណៈកម្មការកិច្ចការបរទេសនៃសភា នៃព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ-សារណរដ្ឋសង្គមនិយមវៀតណាម ស្តីពី ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីភាព និងឆ្លើយតបចំពោះវិបត្តិកូវីដ-១៩
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក ក្រុមការងាររៀបចំសេចក្តីប្រកាសរួម ស្តីពីសន្និសសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភា នៃព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ-សារណរដ្ឋសង្គមនិយមវៀតណាម ស្តីពី ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីភាព និងឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ដែលបានចាត់តាំងអោយធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំអង្គប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ (Zoom) ដើម្បីពិនិត្យ និងកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ដើម្បីដាក់ជូនអង្គប្រជុំគណៈកម្មការចំពោះកិច្ចពិនិត្រនិងសម្រេច ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធ វីដេអូ(Zoom)នាពេលខាងមុខ។
    កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម សោម សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ , លោកស្រី សុខ លក្ខិណា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចកិច្ចការអន្តរជាតិ និងលោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម