ឯកឧត្តម យ៉ង់សែម ដឹកនាំកិច្ចប្រជុំក្រុមសភាជាតិកម្ពុជាក្នុងគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ាលើកទី៤២
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមសភាជាតិកម្ពុជាក្នុងគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ាលើកទី៤២ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈប្រតិភូ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បីពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចនៃគណៈកម្មាធិការសង្គមកិច្ច និងបញ្ហាផ្សេងៗ ក្នុងការត្រៀមលក្ខណៈចូលរួមមហាសន្និបាតអាយប៉ាលើកទី៤២ ដែលរៀបចំឡើងដោយប្រទេសប៊្រុយណេនាពេលខាងមុខ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា៕