
ព្រឹកថ្ងៃចន្ទទី៦ខែកញ្ញា ឆ្នាំ២០២១ ក្រុមមិត្តភាពព្រឹទ្ឋសភាជាមួយសភាសាធារណរដ្នប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំកិច្ចប្រជុំក្រុម ក្រោមអធិបតីភាពឯកឧត្តម អាយ ខន ប្រធានក្រុម ដើម្បីពិនិត្យនិងពិភាក្សាលើ ៖
១-បូកសរុបរបាយការណ៍សកម្មភាពការងារ របាយការណ៍ថវិការបស់ក្រុម ប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២១។
២-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុម លោក លោកស្រី ដែលជាជំនួយការក្រុមផងដែរ។