khmer eng
  • គណៈប្រតិភូក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភាប្រើភាសាបារាំង (APF)
     
    ចែករំលែក ៖

    គណៈប្រតិភូក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភាប្រើភាសាបារាំង (APF)
    =======
    នារាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ នាទី គណៈប្រតិភូក្រុមសភាជាតិកម្ពុជា-APF ដឹកនាំដោយឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃក្រុមសភាជាតិកម្ពុជា-APF និងជាអនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភាប្រើភាសាបារាំង (APF) តាមប្រព័ន្ធអនឡាញ (Zoom) នៅសាល ពិសេស៣ វិមានព្រឹទ្ធសភា ដែលផ្សាយចេញពីទីក្រុងបារីប្រទេសបារាំង។
    កិច្ចប្រជុំនេះ ដំណើរការដោយមានរបៀបវារៈដូខាងក្រោម៖
    ១-ការអនុម័តរបាយការណ៍សង្ខេប និងកំណត់ហេតុនៃកិច្ចប្រជុំតាមប្រព័ន្ធនិមិ្មតកាលពីថ្ងៃទី២៦ ខែមករាឆ្នាំ ២០២១។
    ២-បទអន្តរគមន៍ប្រធានគណៈកម្មការ ទី៣-ធ្វើបច្ចុប្បន្នភាពពីស្ថានភាពសេដ្ឋកិច្ចនៃបណ្តាប្រទេសលំហហ្វ្រង់កូហ្វូន។
    ៣-ប្រធានបទសំខាន់ពិភាក្សា ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគកូវីដ-១៩ ដោយធ្វើបទអន្តរាគមន៍ពីអ្នកជំនាញ ស្តីពី«សន្តិសុខស្បៀង និងអាហារូបត្ថម្ភអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩» បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ» នៅទីក្រុងហ្គាឡាសហ្គោ (Glasgow) និងធ្វើបច្ចុប្បន្នភាព ស្តីពីស្ថានភាពនៃការចាក់វ៉ាក់សាំង និងលទ្ធភាពទទួលបានវ៉ាក់សាំងនៅក្នុងបណ្តាលំហហ្វ្រង់កូហ្វូន។
    ៤-ទំនាក់ទំនងនិងកិច្ចពិភាក្សាផ្តើតលើ៖ ការព្រាងសេចក្តីសម្រេចស្តីពីរបាយការណ៍ ស្តីពីមុខរបរនិងភាពរស់រវើកនៃតំបន់ជនបទ៖ សក្ខីកម្មនៃ ហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើដែនដីកោះនិងទន្លេ ការត្រួតពិនិត្យលើកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិ ក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងមតិរបស់សភាហ្វ្រង់កូហ្វូនក្នុង ជំនួបនៃកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំតាមបណ្តាប្រទេស និងរដ្ឋាភិបាលហ្វ្រង់កូហ្វូន។
    ៥-ពិភាក្សាអំពីកិច្ចការនៃគណៈកម្មាធិការ នាពេលអនាគត រៀបចំសិក្ខាសាលារួមគ្នាស្តីពីច្បាប់នៃរដ្ឋបាលដីធ្លី និងតួនាទីស្ត្រីក្នុងវិស័យឧស្សាហកម្ម (នៅប្រទេសម៉ាដាហ្គាស្កា) និងការចូលរួមរបស់គណៈប្រតិភូនៃសភាហ្វ្រង់កូហ្វូន (APF) ក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង ហ្គាឡាសហ្គោ (Glasgow) សិក្ខាសាលាស្តីពី ការដោះដូរ តំបន់ពាណិជ្ជកម្មសេរី ក្នុងទ្វីបអាហ្រ្វិក វេទិកាពិភពលោកលើកទី៩ ស្តីពីបញ្ហាទឹក នៅទីក្រុងដាកាឆ្នាំ២០២២៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ភឹម រុនស៊ីណារិទ្ធិ នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត យៀប សំណាង នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា