khmer eng
  • ឯកឧត្តម ឆាយ វណ្ណា ជួបជាមួយតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទីរសៀល ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Fahad Ur Reham ភារធារីតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថា នប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
    នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានគូសបញ្ជាក់ថា ចំពោះកិច្ចការសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង ជាមួយសភាគ្រប់បណ្តាប្រទេសទាំងអស់ ក្នុងនោះព្រឹទ្ធសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពទ្វេរភាគី រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារ ណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីលើកកម្ពស់ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្របត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរថែមទៀត។
    ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសកម្ពុជាសូមស្វាគមន៍អ្នកវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីចូលមកវិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈស្ថានទូតប៉ាគីស្ថាននៅពេលអនាគតអ្នកវិនិយោគិនប៉ាគីស្ថាននឹងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
    ជាការឆ្លើយតប ឯកឧត្តម Fahad Ur Reham បានកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ តាមរយៈស្ថានទូតឥស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគទុននៅប្រទេសប៉ាគីស្ថានដើម្បីមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យ កសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត