khmer eng
  • ឯកឧត្តម ខៀវ មុត ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF)
     
    ចែករំលែក ៖

    នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧:០០នាទីព្រឹក ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការ ទី១ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) អញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍លើប្រធានបទ “សកម្មភាពសភារួមគ្នាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) ដែលផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

    ឯកឧត្តម បានលើកឡើងអំពី អំពីកិច្ចខិតខំប្រឹងប្រែងនានារបស់កម្ពុជាដើម្បីឈានឆ្ពោះទៅសម្រេចបាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈពេលដែលមានការប្រឈមដោយការរាតត្បាតនៃកូវីដ-១៩និង ចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។ ក្រៅពីនេះ ឯកឧត្តមបានគូសបញ្ជាក់ ពីភាពចាំបាច់ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងតំបន់និងអន្តរជាតិ ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងដំណើរស្តារសេដ្ឋកិច្ចពីវិបតិ្តកូវីដ-១៩ លើមាគ៌ាចីរភាព និងការធានាហិរញ្ញប្បទានក្នុងការប្រយុទ្ធ ប្រឆាំងការប្រែប្រួលអាកាសធាតុ និងភាពចាំបាច់នៃសាមគ្គីភាព ការផ្លាស់ប្តូរឧត្តមានុវត្តន៍ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសមត្ថភាពនិងការផ្ទេរបច្ចេកវិទ្យា ដើម្បីឈានឆ្ពោះទៅរកការសម្រេចបានការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងគោលដៅ SDGs ។

    គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) ត្រូវបានរៀបចំ ឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយសម័យកូវីដ-១៩” តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជួបសំណេះសំណាល និងនាំយកធុងចម្រោះទឹកស្អាត ក្រមា ចែកជូនប្រជាពលរដ្ឋនៃស្រុកសណ្តាន់ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ បានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន
    thumbnail
     
    ឯកឧត្តម គិន ណែត អញ្ជើញចូលរួមរួមបុណ្យគម្រប់ខួប១០០ថ្ងៃ ឯកឧត្តមឧត្ដមសេនីយ៍ឯក ស្វាយ ញ៉ន នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពភរិយាឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់គណៈកម្មការទី១០ ព្រឹទ្ធសភា ជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ត្រូវជាម្តាយក្មេករបស់ឯកឧត្តម។