khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥:00នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីប្រចាំប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច រួមមាន៖ ឯកឧត្តម កាន់ ផារិទ្ឌ ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ឯកឧត្តម តាន់ វុដ្ឋា ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊ែប៊ី ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋតួកគី ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋបារាំង លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សៀង ប៊ុនវុធ ឯកអគ្គរាជ ទូតប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកជំទាវ ផែន សាវនី ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជ ទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋសិង្ហបុរី។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចដំណើរការប្រតិបត្តិនៃទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា MoU ជាមួយសាកលវិទ្យាល័យ Sekolah Tinggi Agama Islam Negeri Teungku Dirundeng Meulaboh ប្រទេសឥណ្ឌូនេស៊ី 
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីនៅសាលាម៉ាទើរុលអូលូម ស្ថិតក្នុងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ ព្រឹទ្ធសភា
    thumbnail
     
    ញត្តិថ្កោលទោស របស់ ថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មការទី១ ព្រឹទ្ធសភា ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា