khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​មន្រ្តី ឧទ្ទេសនាម​ដោយ​លោក Jean Louis Schroedt Girand អតីត​អគ្គ​លេខា​ធិការ​ព្រឹទ្ធសភា​បារាំង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយវិទ្យាស្ថានសភាកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីគ្រប់គ្រងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (ចាប់ពីប្រធាននាយកដ្ឋាន) នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលនេះ សិក្សាតាមប្រព័ន្ធវីដេអូ (Zooms) រយៈពេល ២ពេល រសៀលថ្ងៃទី១២ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឧទ្ទេសនាមដោយលោក Jean Louis Schroedt Girand អតីតអគ្គលេខាធិការព្រឹទ្ធសភាបារាំង ផ្តោតសំខាន់លើ ការកែទម្រង់រដ្ឋបាលរបស់ព្រឹទ្ធសភាបារាំង (ដំណាក់កាលនៃការកែទម្រង់ និងរចនាសម្ព័ន្ធថ្មី) ការវាយតម្លៃ និងបទពិសោធន៍អំពីការកែទម្រង់ទាក់ទងនឹងធនធានមនុស្ស (ការតម្រង់ទិសវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងចល័តមន្រ្តី ការវាយតម្លៃ និងការគ្រប់គ្រងពេលវេលាការងារ)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail