khmer eng
  • គណៈប្រតិភូក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម ស៊ុ សារឿត ក្នុងឱកាសមកទស្សនៈកិច្ច នៅខេត្តសៀមរាប
     
    ចែករំលែក ៖

    ក្នុងឱកាសទស្សនៈកិច្ច នៅលើទឹកដីខេត្តសៀមរាប គណៈប្រតិភូក្រុមមិត្តអន្តរសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា អមដំណើរដោយលោកជំទាវ អ៊ុំ សូម៉ានីន សមាជិកាក្រុមអន្តរសភាមិត្តភាពកម្ពុជា-បារាំង និងជាសមាជិកាព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា ទទួលបានការអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ស៊ុ សារឿត តំណាងរាស្ត្រខេត្តសៀមរាប និងជាសមាជិកគណៈកម្មការទី៧រដ្ឋសភា ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត និងបានរៀបចំពិធីពិសារអាហារសាមគ្គី ជូនដល់គណៈប្រតិភូ នៅរាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ដែលស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ