khmer eng
  • ឯកឧត្តម ជា ជេដ្ឋ អញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជា បន្តចូលរួមមហាសន្និបាតលើកទី៤៧ នៃសភានិយាយភាសាបារាំង (APF) នៅទីក្រុងហ្គីហ្គាលី ប្រទេសរ៉វ៉ាន់ដា
     
    ចែករំលែក ៖

    នាថ្ងៃសៅរិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-APF
    បានដឹកនាំគណៈប្រតិភូបន្តចូលរួមមហាសន្និបាតលើកទី៤៧ នៃសភា
    ប្រើភាសាបារាំង នៅ Centre de Convention ទីក្រុងហ្គីហ្គាលី ប្រទេសរ៉វ៉ាន់ដា ក្រោម អធិបតីភាព ឯកឧត្តម Francis Drouin ប្រធាន APF និងជាតំណាងរាស្រ្តកាណាដា ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិប្រើភាសាបារាំង។

    ដំណើរការបន្តប្រព្រឹត្តទៅរបស់អង្គមហាសន្និបាតមានដូចតទៅ៖
    – បទបង្ហាញរបស់ ឯកឧត្តម Augustin Iyamuremye ប្រធានព្រឹទ្ធសភារ៉វ៉ាន់ដា ស្តីពីកិច្ចដំណើរការភាពធន់ធ្វើឱ្យមានការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ច នៅប្រទេសរ៉វ៉ាន់ដា។
    – សុន្ទរកថារបស់ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិប្រើភាសាបារាំង រួមទាំងការចោទសំណួរ និងការឆ្លើយតប។
    – ពិភាក្សា និងបោះឆ្នោតអនុម័តនូវសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្នើដោយគណៈកម្មការទាំង៤ (គណៈកម្មការនយោបាយ, គណៈកម្មការកិច្ចការសភា, គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌) និងបណ្តាញសមាជិកសភា២ (បណ្តាស្រ្តីសមាជិកសភាប្រើភាសាបារាំង និងបណ្តាញសមាជិកសភាវ័យក្មេង)។
    – បោះឆ្នោតជ្រើសតាំងសមាសភាពនៅក្នុងរចនាសម្ព័ន្ធ-APF។
    – ចំពោះកាលបរិច្ឆេទ និងទីកន្លែងសម្រាប់មហាសន្និបាតលើកទី៤៨ មិនទាន់មានក្រុមសភាជាតិណាមួយទទួលយកនៅឡើយទេ។ រីឯកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅប៉ូលេនេស៊ី បារាំង។
    – ចំពោះមហាសន្និបាតលើកទី៤៩ នឹងប្រព្រឹត្តទៅនៅប្រទេសកាណាដា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម