khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានជួបពិភាក្សាការងារជាមួយលោកស្រី Bernadette Bolo-Duthy តំណាងអង្គការលំនៅដ្ឋាន ដើម្បីមនុស្សជាតិ (Habitat For Humanity) អំពីវឌ្ឍនភាព
     
    ចែករំលែក ៖

    នាថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោកស្រី Bernadette Bolo-Duthy តំណាងអង្គការលំនៅដ្ឋាន ដើម្បីមនុស្សជាតិ (Habitat For Humanity) អំពីវឌ្ឍនភាព នៃសូចនាករសំខាន់ៗក្នុងការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាព(SDG) នៅកម្ពុជា។ ដោយក្តីសុទិដ្ឋិនិយមបំផុតដែលរាជរដ្ឋាភិបាល បានខិតខំពុះពារចាត់ចែងតាមគ្រប់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ការពារអាយុជីវិតប្រជាពលរដ្ឋ និងរក្សាប្រក្រតីភាពសេដ្ឋកិច្ចសង្គមបានល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់ហើយអង្គការលំនៅដ្ឋាន ដើម្បីមនុស្សជាតិ សូមបន្តសហការពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធចូលរួមអនុវត្តគោលដៅភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តស្ទឹងត្រែង
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ២ ភូមិ៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ចំនួន១៥០គ្រួសារ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាជម្រាបជូនព័ត៌មានជូនបណ្តាអង្គទូតអំពីសមិទ្ធផល១ឆ្នាំរបស់ព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Hussein BOURGI ប្រធានស្តីទីនៃគណៈកម្មការកិច្ចការសភាAPF