khmer eng
  • សភាកម្ពុជារៀបចំសិក្ខាសាលាស្តីពីស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចារប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា
     
    ចែករំលែក ៖

    នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាក្នុងក្របខណ្ឌសភាប្រើភាសាបារាំង ស្តីពីស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចារប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា ក្រោអធិបតីភាពលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អនុប្រធាននៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានបណ្តាស្រ្តីនៃសភាជាតិកម្ពុជា-APF នៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជតិ តំណាងស្ថានទូតស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីនាយិកាទីភ្នាក់ងាអភិវឌ្ឍន៍បារាំងប្រចាំព្រះរាជាណាចក្រកកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភាចូលរួមចំនួន ១៣០នាក់ ព្រមទាំងមានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកជំនាញវាយតំលៃការអនុវត្ត SDGs របស់អង្គការ APEA, UNFPA, EvalYouth (Global Network) និង EvalYouth (Asia Chapter) សរុបប្រមាណជាង ២០០នាក់ តាមប្រព័ន្ធនិម្មិត។
    ក្នុងឱកាសបើកសិក្ខាសាលានេះ មានការឡើងថ្លែងសន្ទរកថាស្វាគមន៍ដោយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសន្ទរកថារបស់លោកជំទាវ Maryse Gaudreault ប្រធានបណ្តាលស្រ្តីសភាប្រើប្រាស់ភាសាបារាំង តំណាងដោយលោកជំទាវ Latifa Gahouchi សមាជិកានៃសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល-ប៊ែលហ្សិក និងប្រសាសន៍បើកអង្គសិក្ខាសាលាដោយ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អនុប្រធាននៃក្រុមសភាជាតិកម្ពុជា APF និងជាប្រធានបណ្តាលស្រ្តីនៃសភាជាតិកម្ពុជាAPF ។
    សិក្ខាសាលានេះរៀបចំដោយព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី មានរយៈពេលបីថ្ងៃ ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយមានពិភាក្សាផ្តោតសំខាន់ទៅលើប្រធានបទចំនួន០២គឺ៖ ទី១.ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ។ ទី២.វិធីសាស្ត្រនៃការចរចារប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា