khmer eng
  • លោកជំទាវ មុំ សណ្តាប់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារសមាជិកសភាស្រ្តី ដើម្បីពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចុងក្រោយ ចំនួន០២
     
    ចែករំលែក ៖

    នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី30 (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារសមាជិកសភាស្រ្តី ដើម្បីពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចុងក្រោយ ចំនួន០២ គឺ ៖ ទីមួយ-ការផ្តល់អំណាចដល់ស្រ្តីដើម្បីដោះស្រាយវិបត្តិនាពេលអនាគត និងទីពីរ-ការពង្រឹងការចូលរួមរបស់ស្រ្តីនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយលោកជំទាវ Pechdau Tohmeena សមាជិកាសភានៃព្រះរាជាណាចក្រថៃឡង់ដ៏ និងមានការចូលរួមពីបណ្តាប្រទេសទាំងអស់ដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន