khmer eng
  • សិក្ខាសាលាស្តីពី កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ប្រារព្ធនៅវិមានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ក្រោមអធិបតីភាពបើករបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    សិក្ខាសាលានេះរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកិច្ចសហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង១០០នាក់។
    អង្គសិក្ខាសាលាដំណើរការតាមកម្មវិធីដូចខាងក្រោម៖
    ១.សុន្ទរកថាស្វាគមន៍របស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា
    ២.សុន្ទរកថារបស់លោក ឈួយ ឈុនឡាយ ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំនៅកម្ពុជា
    ៣.សុន្ទរកថារបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល
    ៤.សុន្ទរកថារបស់ឯកឧត្តម វ៉ាង ចិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
    ៥.សុន្ទរកថាគន្លឹះរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
    ៦.ពិធីប្រគល់-ទទួល Rapid Test កូវីដ-១៩ ចំនួន៧០ម៉ឺនតេស្ត ដែលមានទំហំទឹកប្រាក់៣,៥០០,០០០យ៉ាន់ ស្មើនឹង៥០ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    ៧.ការធ្វើបទបង្ហាញរបស់លោកស្រី ឌុង សឺឈី ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន
    ៨.ការធ្វើបទបង្ហាញរបស់តំណាងសមាគមក្រុមប្រឹក្សាសុខភាពសាធារណៈ ដោយលោកស្រីវេជ្ជបណ្ឌិត គង់ គន្ធា ប្រធានអង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ លោកស្រីវេជ្ជបណ្ឌិត ហ្វាន ម៉ៅរុង ប្រធានក្រុមវេជ្ជបណ្ឌិតវេជ្ជសាស្ត្របុរាណចិនប្រចាំនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងលោកវេជ្ជបណ្ឌិត យាន យ៉ុង ប្រធានក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាចិន ប្រចាំនៅមន្ទីរពេទ្យព្រះកេតុមាលា
    ៩.មតិបូកសរុបបិទអង្គសិក្ខាសាលាដោយលោកស្រី ខុង សឺឈី ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ