khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អធិបតីក្នុងពិធីចុះ MOU រវាងលេខាធិការដ្ឋានអន្តរសភាអាស៊ាន និងមជ្ឈមណ្ឌលសភាអាស៊ី តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងលេខាធិការដ្ឋានអន្តរសភាអាស៊ាន(AIPASecretariat) និងមជ្ឈមណ្ឌលសភាអាស៊ី(PCAsia)។
    ពិធីចុះអនុស្សារណៈតាមប្រព័ន្ធនិម្មិតនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ នៃលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) លោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) សមាជិកក្រុមប្រឹក្សានាយក និងមន្រ្តីនៃមជ្ឈមណ្ឌលសភាអាស៊ី(PCAsia)។
    សូមបញ្ជាក់ថា ការចុះហត្ថលេខានេះ ធ្វើឡើងក្រោយពីមហាសន្និបាតនៃអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានអនុម័តលើសេចក្តីសម្រេចស្តីពី ការបន្ត និងវិសោធនកម្មលើអនុស្សារណៈនៃការយោគយល់គ្នានេះ។ ការចុះហត្ថលេខានេះ គឺជាការចុះហត្ថលេខាលើកទី៣ បន្ទាប់អនុស្សារណៈនៃការយោគយល់គ្នា កាលពីឆ្នាំ២០១៩ បានផុតសុពលភាព…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក