khmer eng
  • ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសមាគមសភាប្រើភាសាបារាំង (APF)
     
    ចែករំលែក ៖

    កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ នៅសាលប្រជុំ Médecis នៃព្រឹទ្ធសភាបារាំង ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសមាគមសភាប្រើភាសាបារាំង (APF) ក្រោមអធិបតីភាព ឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយ។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សុខ ឥសាន បានថ្លែងអំពីសភាពការណ៍បច្ចុប្បន្នភាពកម្ពុជា និងបានថ្លែងអំណរគុណ បន្ទាប់ពីឯកឧត្តម Christophe-André Frassa បានលើកឡើងអំពីរបាយការណ៍ស្តីពី បេសកកម្មសុឆន្ទៈរបស់គណៈប្រតិភូ APF នៅកម្ពុជា កាលពីចុងឆ្នាំ ២០២២ កន្លងទៅនេះ។
    បន្ទាប់ពីសម្រាកកិច្ចប្រជុំ គណៈប្រតិភូបានទស្សនាព្រឹទ្ធសភាបារាំងមគ្គុទ្ទេសដោយ ឯកឧត្តម
    Christophe-André Frassa ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail