khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមពិធីបើកនៃ សិក្ខាសាលាសមាជិកសភាស្តីពី អភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត នៅរដ្ឋសភាឡាវ 
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃក្រុមសភាជាតិកម្ពុជា-APF បានអញ្ជើញចូលរួមពិធីបើកនៃ សិក្ខាសាលាសមាជិកសភាស្តីពី “អភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត៖ រវាងបូរណភាពជាតិ និងសកលភាវូបនីយកម្ម ក្រោមអធិបតីភាពលោកជំទាវ Sounthone Xaygnachack អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋសភាឡាវ ។
    បន្ទាប់មក ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញទស្សនាសាលប្រជុំពេញអង្គនៃរដ្ឋសភា និងបានបន្តអញ្ជើញចូលរួមសិក្ខាសាលាសមាជិកសភាអភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត៖ រវាងបូរណភាពជាតិ និងសកលភាវូបនីយកម្ម ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ