គណៈកម្មការទី១០ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូ មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះ ជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក kim Jung-Nam ប្រធានមូលនិធិ ក្នុងគោលបំណងពិនិត្យអំពីការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រ្គោះ ជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលគណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន