ឯកឧត្តម ឈឹម សុទ្ធគុណ ទទួលជួបពិភាក្សាការងារជាមួយលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា

នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីត្រៀមសម្រាប់គណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៤ (AIPA-44) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន