khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំអាស៊ានបូកបី និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម បានអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានបូកបី និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Luanda ប្រទេស Angola។
    របៀបវារៈសំខាន់នៃកិច្ចប្រជុំទាំងពីរគឺ ការពិភាក្សា ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងការគាំទ្រគ្នាទៅវិញទៅមកសម្រាប់កន្លែងទំនេរចំនួន២កន្លែងនៅក្នុងគណៈកម្មាធិការប្រតិបត្តិ។ គណៈប្រតិភូសភាកម្ពុជាបានគាំទ្របេក្ខភាពមកពីសភាឥណ្ឌូនេស៊ីជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហភាពអន្តរសភាសម្រាប់អាណត្តិបួនឆ្នាំ។ ដោយឡែក ក្រុមភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិក (APG) បានគ្រាំទ្របេក្ខភាពចំនួន០២រូប សម្រាប់គណៈម្មាធិការប្រតិបត្តិ គឺ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី និងឯកឧត្តម Fadli Zon មកពីសភាសធារណរដ្ឋឥណ្ឌូនេស៊ី។ អង្គប្រជុំក៏បានស្តាប់បទបង្ហាញរបស់បេក្ខភាពចំនួនបីរូប រួមមាន Tanzania, Malawi និងSenegal  ក្នុងចំណោមបេក្ខភាពចំនួនបួនរូប ដែលឈរឈ្មោះជាប្រធានសហភាពអន្តរសភា (IPU) សម្រាប់អាណត្តិ ២០២៣-២០២៦។ នាឱកាសនោះដែរ អង្គប្រជុំបានគាំទ្រអុីរ៉ង់ និងសភាកាណាដា ចូលក្នុងគណៈកម្មការរៀបចំសេចក្តីព្រាងដើម្បីពិភាក្សាលើ Emergency item។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ និងសមាជិក ព្រឹទ្ធសភា អញ្ជើញចុះហត្ថលេខាគាំទ្រ ធម្មនុញ្ញសកល៖ ដើម្បីមនុស្សជាតិ និងពិភពផែនដី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី១ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាន “ពានរង្វាន់ សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីមនុស្សជាតិនិងភាពអត់ឱន (GCTP)
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ និងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីបិទសម័យប្រជុំពេញអង្គ IPTP-11