khmer eng
  • គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកផ្លូវការនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147)
     
    ចែករំលែក ៖

    នាយប់ថ្ងៃទី២៣ ខែតុលា គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកផ្លូវការនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147) ក្រោមអធិបតីភាព ឯកឧត្តម Joāo Manuel Gonçclves Lourenço ប្រធានាធិបតី នៃសាធារណរដ្ឋ Angola ។ ក្នុងឱកាសនោះក៏មានការថ្លែងសុន្ទរកថាដោយ លោកជំទាវ Carolina Cerqueira ប្រធានរដ្ឋសភានៃសាធារណរដ្ឋ Angola ឯកឧត្តម Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) ឯកឧត្តម Martin Chungong អគ្គលេខាធិការ IPU និង ឯកឧត្តម Parfait Onanga-Anyanga តំណាងជាន់ខ្ពស់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ពិធីបើកផ្លូវការនៃមហសន្និបាត IPU លើកទី១៤៧ នៅប្រទេស Angola មានការចូលរួមពីថ្នាក់ដឹកនាំសភា គណៈប្រតិភូនៃសភាជាសមាជិកសហភាពអន្តរសភា (IPU) ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

    នៅរសៀលថ្ងៃដដែល គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមសម្របសម្រួលនៃសភាតំបន់អាស៊ី (APA) ដែលជាកិច្ចប្រជុំ sideline នៃមហាសន្និបាត។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទីភារកិច្ចរបស់សមាជិកខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការទី៦រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា