khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយអាហារូបករណ៍ និងសិក្សារយៈពេលខ្លីទៅបន្តការសិក្សានៅប្រទេសចិន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអាហារូបករណ៍ និងវគ្គសិក្សារយៈពេលខ្លី ទៅបន្តការសិក្សានៅប្រទេសចិន ដើម្បីផ្សព្វផ្សាយជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៤០០នាក់ នៅសាលប្រជុំ CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការរៀបរៀបចំឡើងដោយសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលានាពេលនោះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ពិសេសក្មួយៗនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយគ្នានោះ ឯកឧត្តមបានរំលឹកអំពីទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយបានបន្តមកដល់បច្ចុប្បន្ននេះ។
    ឯកឧត្តម ម៉ម ប៊ុននាង  បានលើកទឹកចិត្តឱ្យក្មួយៗទាំងអស់គ្នា ត្រងត្រាប់ស្តាប់ វាគ្មិនយើង នឹងធ្វើការចែករំលែកអំពីនីតិវិធីដើម្បីទទួលបានអាហារូបករណ៍ និងចែករំលែកបទពិសោធន៍ការសិក្សា  និងការរស់នៅប្រទេសចិនពីក្មួយៗដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសចិនជូនក្មួយៗ។
    តាមរយៈសិក្ខាសាលានាពេលនេះ  ឯកឧត្តមសង្ឃឹមថានឹងមាននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ឱ្យកាន់តែច្រើនឡើងជាបន្តបន្ទាប់  និងសូមគាំទ្រដល់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឱ្យបន្តផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍ឱ្យបានទូលំទូលាយថែមទៀត ដើម្បីឱ្យសិស្សនិស្សិតកម្ពុជា ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសចិន បានស្វែងយល់កាន់តែច្បាស់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមសន្និសីទ ស្តីពី នវានុវត្តន៍សភាក្នុងលំហហ្រ្វង់កូហ្វូន នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ប្រជុំត្រៀមជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រោយបួសខែរ៉ាម៉ាឌន