khmer eng
  • ឯកឧត្តម ប៊ុន វុទ្ធា អញ្ជើញចូលរួមសន្និសីទលើកទី២៥ ប្រចាំឆ្នាំ ២០២៣ របស់វិទ្យាស្ថានKPI តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នាថ្ងៃទី០៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមសន្និសីទលើកទី២៥ ប្រចាំឆ្នាំ២០២៣ របស់វិទ្យាស្ថានKPI ក្រោមប្រធានបទ “ ការផ្តល់សន្ទុះថ្មីដល់លទ្ធិប្រជាធិបតេយ្យ ៖ សារៈសំខាន់នៃអំណាចទន់ និងការចូលរួមរបស់ពលរដ្ឋ ដែលប្រព្រឹត្តទៅនៅព្រះរាជាណាចក្រថៃ តាមប្រព័ន្ធនិម្មិត ដោយមានចូលរួមពីលោក ប៉ិះ ជឿន ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ លោក សំអឿន ម៉ារឌី ប្រធាននាយកដ្ឋានស្រាវជ្រាវទូទៅ  និងលោក ហេង ពុទ្ធារិទ្ធ ប្រធាននាយកដ្ឋាននីតិវិធី។
    គោលបំណងនៃការចូលរួមសន្និសីទនេះ គឺដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការល្អរវាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងវិទ្យាស្ថាន KPI ក៏ដូចជាការទទួលបាននូវព័ត៌មាន បទពិសោធន៍ ទស្សនៈ និងគំហើញថ្មីៗ ពាក់ព័ន្ធនឹងប្រធានបទរបស់វេទិកា ជាពិសេសការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ដែលបានចែករំលែកដោយវាគ្មិនអន្តរជាតិនានា។។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក