khmer eng
  • ឯកឧត្តម ឈិត គឹមយាត និងលោកជំទាវ មុំ សណ្តាប់ តំណាងគណៈប្រតិភូសភាកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសហការក្នុងតំបន់ និងគណៈកម្មការសេចក្តីព្រាង ក្នុងអំឡុងកិច្ចប្រជុំ APPF-31
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ ស្តីពីកិច្ចសហការក្នុងតំបន់នៃកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) និងបានចូលរួមថ្លែងលើប្រធានបទទី២គឺ “ការថែទាំសុខភាពជាសាកលនៅអាស៊ីប៉ាស៊ីហ្វិក” ស្ថិតនៅសាធារណរដ្ឋហ្វីលីពីន ។

    ដោយឡែក នាព្រឹកថ្ងៃដដែលនោះផងដែរ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មការសេចក្តីព្រាង ដើម្បីពិភាក្សា និងអនុម័តចុងក្រោយទៅលើសេចក្តីព្រាងសេចក្តីសម្រេចរបស់កិច្ចប្រជុំទាំងអស់របស់វេទិកាកន្លងមកផងដែរ។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត