khmer eng
  • គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានបន្តចូលរួមក្នុងកិច្ចប្រជុំតាមគណៈកម្មការ នៃកិច្ចប្រជុំកំពូលសភា CLV លើកទី១
     
    ចែករំលែក ៖

    បន្ទាប់ពីបានចូលរួមក្នុងពិធីបេីកកិច្ចប្រជុំកំពូលសភាលើកទី១ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅរសៀលថ្ងៃដដែល ឯកឧត្តម លោកជំទាវ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានបន្តចូលរួមក្នុងកិច្ចប្រជុំតាមគណៈកម្មការទាំងបី នៃកិច្ចប្រជុំកំពូលនេះ ក្នុងនោះ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំស្តីពីកិច្ចការពារជាតិ និងសន្តិសុខ ក្រោមប្រធានបទ ”ពង្រឹងតួនាទីត្រួតពិនិត្យរបស់សភាឆ្ពោះទៅរកការងារការពារជាតិ និងសន្តិសុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាព ”  ឯកឧត្តម ឈួន ឡេង បានចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌ ក្រោមប្រធានបទ”ពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការលើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ច CLVឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរួមបញ្ចូល” និងលោកជំទាវ  ឃួន ឃុនឌី បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចការបរទេស ក្រោមប្រធានបទ ”ពង្រឹងតួនាទីរបស់សភាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ សាមគ្គីភាព និងវិបុលភាព”។  និយាយជារួម គណៈកម្មការទាំងបី មានភារកិច្ចពិភាក្សាយ៉ាងផុសផុលលើប្រធានបទរបស់ខ្លួន ស្របតាមគោលបំណងរួមនៃកិច្ចប្រជុំនេះគឺដើម្បីពង្រឹងតួនាទីរបស់សភាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម