khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី អនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនT&C Korean ក្រុមហ៊ុនSandwellpentrogas និងសមាគម KOIMA មកពីប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម
     
    ចែករំលែក ៖

    នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៤:៣០នាទីរសៀល នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យគណៈប្រតិភូ នៃក្រុមហ៊ុន T&C Korean ក្រុមហ៊ុន Sandwellpentrogas និងសមាគម KOIMA មកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Michael LIM ប្រធានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើរបៀបវារៈដូចខាងក្រោម៖
    ១.សុំអនុសាសន៍ណែនាំទិសដៅការងារសម្រាប់ឆ្នាំ២០២៤។
    ២.កសិកម្មកម្ពុជា កៅស៊ូ និងផលិតផលដូងប្រេងកម្ពុជា។
    ៣.លទ្ធភាពវិនិយោគលើវិស័យជីវៈឧស្ម័ន និងឧស្ម័នធម្មជាតិ នៅកម្ពុជា។
    ៤.សកម្មភាព និងភារកិច្ចរបស់សមាគមនាំចេញកូរ៉េ។
    ៥.ការងារផ្សេងៗ…។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ