khmer eng
  • ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យឯកឧត្តម តានិណៃ អ៊ិជិតូម៉ូ (TANINAI Ichitomo) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម តានិណៃ អ៊ិជិតូម៉ូ (TANINAI Ichitomo) អគ្គទីប្រឹក្សា និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ប្រជុំខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា។
    កិច្ចជំនួបពិភាក្សានេះផ្តោតសំខាន់លើការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងព្រឹទ្ធសភាកម្ពុជា និងស្ថានទូតនិងព្រឹទ្ធសភាជប៉ុន។ ក្នុងឱកាសនោះដែរ ឯកឧត្តម តានិណៃ អ៊ិជិតូម៉ូ ក៏បានចូលរួមអបអរសាទរ ចំពោះឯកឧត្តមបណ្ឌិត ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា តែងតាំងជានាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា