ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកជំទាវ Tiffany McDonald ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន