khmer eng
  • ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ជំងឺរបេងក្រោមប្រធានបទ លើសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការ សហប្រជាជាតិ តំបន់តែមួយ ចក្ខុវិស័យរួមគ្នាតែមួយ ទៅជាសកម្មភាព
     
    ចែករំលែក ៖

    នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា
    បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ជំងឺរបេងក្រោមប្រធានបទ “លើសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការ សហប្រជាជាតិ ៖ តំបន់តែមួយ ចក្ខុវិស័យរួមគ្នាតែមួយ ទៅជាសកម្មភាព” នៅសណ្ឋាគារសោម៉ាទេវីអង្គររីសត និងស្ប៉ា ក្នុងទឹកដីខេត្តសៀមរាប។

    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅមានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមមកពីក្រសួង ស្ថាប័នជាតិ និងអង្គការសង្គមស៊ីវិលក្នុងប្រទេស ចំនួន១៨ ស្ថាប័ន-អង្គភាព និងតំណាងប្រទេសចំនួន ១៣ ប្រទេស រួមមាន ៖ ម៉ុងហ្គោលី ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា ហ្វីលីពីន ព្រះរាជាណាចក្រថៃឡង់ដ៍ ឥណ្ឌូណេស៊ី ណេប៉ាល់ សាធារណរដ្ឋសង្គមនិយមវៀតណាម ជប៉ុន មីយ៉ាន់ម៉ា ទីក្រុងហ្សឺណែវ(ប្រទេសស្វីស) និងប៉ាពូញូហ្គីណេ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក