khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
     
    ចែករំលែក ៖

    ោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពកម្ពុជា វៀតណាម អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
    ក្នុងនាមសមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានចូលរួមរំលែកទុក្ខដោយមនោសញ្ចេតនា ក្ដុកក្ដួលក្រៀមក្រំជាទីបំផុត ជាមួយនឹងរដ្ឋសភា និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់ ឯកឧត្តម ង្វៀន ហ្វូជុង។
    មរណភាពរបស់ ឯកឧត្តម ង្វៀន ហ្វូជុង គឺជាការបាត់បង់រដ្ឋបុរសដ៏ឆ្នើមមួយរូបដែលបានតស៊ូពេញមួយជីវិត ដើម្បីឯករាជ្យ សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា