ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សារដ្ឋនៃបូរីក្សត្រលុចសំបួ
នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម Marc THEWES ប្រធានក្រុមប្រឹក្សារដ្ឋនៃបូរីក្សត្រលុចសំបួ។ កិច្ចពិភាក្សាបានផ្តោតលើតួនាទីរបស់ក្រុមប្រឹក្សារដ្ឋរបស់លុចសំបួ ក្នុងការពិនិត្យផ្តល់យោបល់លេីការរៀបចំច្បាប់ និងសមាសភាពដែលក្នុងនោះមានកំណត់ចំនួនស្ត្រីជាសមាជិកា។
ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា