khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញចូលរួមក្នុងពិធីរំឮកថ្ងៃកំណើតព្យាការីមូហាំម៉ាត់នៅប្រទេសសឹង្ហបូរី
     
    ចែករំលែក ៖

    តបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំពិធីរំឮកថ្ងៃកំណើតព្យាការីមូហាំម៉ាត់នៃប្រទេសសឹង្ហបូរី និងទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពស់ពីរឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា

    នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញចូលរួមក្នុងពិធីរំឮកថ្ងៃកំណើតព្យាការីមូហាំម៉ាត់នៅប្រទេសសឹង្ហបូរី ដោយមានការអញ្ជើញថ្នាក់ដឹកនាំឥស្លាមតាមបណ្តារប្រទេសចំនួន២២ប្រទេស និងភ្ញៀវជាតិសរុបចំនួន៥,០០០នាក់ ។

    ក្នុងនាមជាសមាជិកព្រឹទ្ធសភា និងជាភ្ញៀវកិត្តិយសតំណាងឲ្យកម្ពុជា ឯកឧត្តមបានមានប្រសាសន៍ទៅកាន់អង្គពិធីយ៉ាងដូច្នេះថា ថ្ងៃនេះខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុតដែលបានចូលរួមជាកិត្តិយស និងបានថ្លែងនូវចំណាប់អារម្មណ៍ចំពោះថ្នាក់ដឹកនាំមួយចំនួន ដែលជាប្រទេសកាន់សាសនាឥស្លាម។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ថ្វីត្បិតតែប្រទេសរបស់ខ្ញុំគឺជាប្រទេសដែលកាន់សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំរបស់ខ្ញុំដែលដឹកនាំដោយ សម្តេចតេជោ ប្រធានព្រឹទ្ធសភាអតីតនាយករដ្ឋមន្ត្រី គឺបានផ្តល់សិទ្ធិយ៉ាងពេញលេញចំពោះអ្នកកាន់សាសនាឥស្លាមឲ្យបានរស់រានប្រកបដោយសិទ្ធិសេរីភាព ក្នុងការប្រណិប័តន៍សាសនា សិទ្ធិបញ្ចេញមតិ និងសិទ្ធិក្នុងការរួមចំណែកអភិវឌ្ឍប្រទេស ចាប់តាំងពីរថ្ងៃ៧មករា១៩៧៩រហូតដល់សព្វថ្ងៃ និងផ្តល់សិទ្ធិដល់រូបខ្ញុំដូចជាពេលនេះផងដែរ។ ដោយសារតែប្រាជ្ញាដ៏ឈ្លាសវៃ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ សម្តេច តេជោ នេះហើយទើបធ្វើឲ្យប្រទេសជាច្រើននៅលើសកលលោកតែងតែកោតសរសើរក្នុងការដឹកនាំរបស់ សម្តេច ដែលផ្តល់ឲ្យប្រជាជនរបស់ខ្លួនដែលកាន់សាសនាផ្សេងៗគ្នាអាចរស់នៅដោយសុខដុមរម្យនា រួមគ្នាការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសមួយនេះឲ្យកាន់តែមានភាពរីកចម្រើនដូចសព្វថ្ងៃ។

    ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បីបន្តវេនការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខជានិរន្ត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តស្ទឹងត្រែង
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ២ ភូមិ៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ចំនួន១៥០គ្រួសារ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាជម្រាបជូនព័ត៌មានជូនបណ្តាអង្គទូតអំពីសមិទ្ធផល១ឆ្នាំរបស់ព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Hussein BOURGI ប្រធានស្តីទីនៃគណៈកម្មការកិច្ចការសភាAPF