លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសត្រៀមខ្លួនធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់វិស័យកម្ពុជា-ថៃ
(ថៃ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាថ្មីៗនេះ បានផ្ញើសារថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសថា លោកស្រីខ្លួនជានិច្ច ដើម្បីគាំទ្រដល់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសថៃ និងកម្ពុជា។