khmer eng
  • លោកជំទាវ មាន សំអាន បានអញ្ជើញដង្ហែព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
     
    ចែករំលែក ៖

    នាទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដង្ហែព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

    នៅក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាព្រះមហាក្សត្រ និងព្រះរាជគណៈប្រតិភូ បានស្តេចយាង-អញ្ជើញប្រទានកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ Monument of National Heroes and Martyrs និងមណ្ឌបឯកឧត្តមប្រធានរដ្ឋ ហូ ជីមិញ ព្រមទាំងប្រោសព្រះរាជទានព្រះរាជសវនាការជូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន ៖ ១-ឯកឧត្តម LUONG CUONG ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ២-ឯកឧត្តម TO LAM អគ្គលេខាធិការបក្សកម្មុយនីស្តវៀតណាម, ៣-ឯកឧត្តម PHAM MINH CHIN នាយករដ្ឋមន្ត្រីវៀតណាម ៤-ឯកឧត្តម TRAN THANH MAN ប្រធានរដ្ឋសភាវៀតណាម និងយាងទតវត្ត QUAN SU និងព្រះវិហារអក្សរសាស្ត្រ ក្នុងទីក្រុងហាណូយផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា