ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំការងារក្នុងក្របខ័ណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាប្រើភាសាបារាំង
នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រើភាសាបារាំង ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួលក្នុងក្របខ័ណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាប្រើភាសាបារាំង នៅខេត្តកាន់ថឺ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រធានបទពិភាក្សាសំខាន់នៃកិច្ចប្រជុំផ្តោតលើ៖ (១) តួនាទីហ្រ្វង់កូហ្វូនីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, (២) គម្រោងរៀបចំកិច្ចប្រជុំតំបន់អាស៊ី-ប៉ាស៊ីហ្វិក-APFនៅកោះ Pondichéry ថ្ងៃទី២១-២៣ ខែមេសា ឆ្នាំ២០២៥ និង (៣) ការត្រៀមរៀបចំកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា