khmer eng
  • លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារ មកពីសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
    ពិធីចែកអំណោយនេះ រៀបចំឡើងដោយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្ដីមេត្តា នៃរដ្ឋកូវ៉ែត ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិកូវ៉ែតលើកទី៦៤ អំណោយផ្តល់ជូនក្នុងមួួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២០គីឡូក្រាម មី១កេស ស្ករ ២
    គីឡូក្រាម ប្រេងឆា២លីត្រ ទឹកដោះគោ៤កំប៉ុង និងត្រីខ ១០កំប៉ុង ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail