khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អនុញ្ញាតឱ្យគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអនុញ្ញាតឱ្យគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ (Global Life Sharing) ដឹកនាំដោយ ឯកឧត្តម ByongJang Min តំណាង Global Life Sharing ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

    ជំនួបខាងលើនេះ ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈការផ្លាស់ប្តូរព័ត៌មានអំពីការរៀបសម្របសម្រួលអំណោយមនុស្សធម៌លើកទី៩ និងលើកទី១០ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃប្រទេសកូរ៉េ មកកាន់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានទាន់ពេលវេលា និងស្របតាមតម្រូវពិតប្រាកដរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail