ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា
ច័ន្ទ, ០៧ មេសា ២០២៥, ០៣:២៤ ល្ងាច

នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារនិងផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគីនៃប្រទេស និងស្ថាប័នទាំងពីរ និងការបន្តជម្រុញនូវកិច្ចសហប្រតិបត្តិការរវាងសភានិងសភា ឲ្យកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍រួមនៃប្រទេសទាំងពីរ នៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន