khmer eng
  • ឯកឧត្តម អាយ ខន និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចូលរួមសិក្ខាសាលាសហប្រតិបត្តិការអន្តរសភាថ្នាក់តំបន់នៅប្រទេសថៃ
     
    ចែករំលែក ៖

    ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា(គណៈកម្មការទី៦) និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា(គណៈកម្មការទី៣) បានអញ្ជើញចូលរួមសិក្ខាសាលាសហប្រតិបត្តិការអន្តរសភាថ្នាក់តំបន់ស្តីពី «គោលនយោបាយអាកាសធាតុ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ។

    ដោយមានសមាសភាពអញ្ជើញចូលរួមពីសមាជិកសភាមកពីតំណាងប្រទេស កម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បី៖ ១.ពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ ២.ចែករំលែកបទពិសោធន៍ជាមួយសមាជិកសភាមកពីប្រទេសដែលមានច្បាប់អាកាសធាតុរួចហើយ និង៣.រួចគ្នាតាក់តែងមាត្រានៃច្បាប់អាកាសធាតុជាតិនាពេលអនាគត ដែលគិតគូពីលក្ខណៈតំបន់ និងមូលដ្ឋាននៃប្រទេសនីមួយៗ ពិសេសលើការគ្រប់គ្រងបញ្ហា “ខ្យល់បរិសុទ្ធ-Clear Air” នុងការពង្រឹងភាពធន់នៃអាកាសធាតុ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail