khmer eng
  • ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា អមគណៈប្រតិភូរដ្ឋសភាដឹកនាំដោយឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ា សម្រាប់កិច្ចប្រជុំរួមគ្នារវាង ថ្នាក់ដឹកនាំអាយប៉ា និង ប្រមុខដឹកនាំអាស៊ាន រួមទាំងជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូម៉ាឡេស៊ី ទីម័រឡេស្ដ និង ជាមួយអគ្គលេខាធិការអាយប៉ា
     
    ចែករំលែក ៖

     

    នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) ព្រឹទ្ធសភា រួមជាមួយឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥រដ្ឋសភា និងឯកឧត្ដម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥រដ្ឋសភា បានអមគណៈប្រតិភូរដ្ឋសភាដឹកនាំដោយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ារបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ា មុននឹងចូលរួមកិច្ចប្រជុំរួមគ្នា រវាងថ្នាក់ដឹកនាំអាយប៉ា និង ប្រមុខដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើសេចក្តីព្រាងសាររបស់អាយប៉ា ដែលឆ្លុះបញ្ចាំងលើប្រធានបទ «បរិយាបន្នភាពនិងនិរន្តរភាព» នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអាយប៉ា លើកទី៤៦ នៅវិមានរដ្ឋសភានៃសហព័ន្ធម៉ាឡេស៊ី។

    ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអនុប្រធានទី១រដ្ឋសភា បានឧទ្ទេសនាមឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ជាបេក្ខភាពអគ្គលេខាធិការអាយប៉ាសម្រាប់អាណត្តិ ២០២៥-២០២៨ ដោយបានទទួលការអបអរសាទរដោយទះដៃ ពីថ្នាក់ដឹកនាំអាយប៉ាទាំងអស់។

    ក្រោយពីកិច្ចប្រជុំផ្ទៃក្នុងនេះ ឯកឧត្ដម ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយឯកឧត្ដម សួស យ៉ារ៉ា ប្រធាគណៈកម្មការទី៥រដ្ឋសភា បានអញ្ជើញអម ឯកឧត្ដមអនុប្រធានទី១រដ្ឋសភា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្ដម Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៦ និងលោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

    បន្ទាប់មក ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា រួមជាមួយឯកឧត្ដម សួស យ៉ារ៉ា ប្រធាគណៈកម្មការទី៥រដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអាយប៉ាបច្ចុប្បន្នសម្រាប់អាណត្តិឆ្នាំ ២០២២-២០២៥។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក