khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា នៅរដ្ឋសភាបារាំង
     
    ចែករំលែក ៖

    នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា នៅរដ្ឋសភាបារាំង ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ Yaël Braun-PIVET ប្រធានរដ្ឋសភាបារាំង និងបានអញ្ជើញបន្តកិច្ចពិភាក្សារបៀបវារៈ ក្រោមអធិបតីភាព លោក Rémi SCHENBERG Déontologue នៅអមរដ្ឋសភាបារាំង មានដូចជា៖ ការសើរើលក្ខខណ្ឌចូលជាសមាជិកនៃបណ្តាញពេញសិទ្ធិ និងជាសមាជិកសង្កេតការណ៍ និងផែនការប្រចាំឆ្នាំ២០២៥-២០២៦ ការបោះឆ្នោតជ្រើស រើសឡើងវិញសម្រាប់សមាជិក សមាជិកា នៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា ដែលមានអាណត្តិពីរឆ្នាំ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានធ្វើបទអន្តរាគមន៍ស្តីពី សកម្មភាពការងារសភាកម្ពុជា ពាក់ព័ន្ធនឹងក្រមសីលធម៌សមាជិកសភា។

    ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្វ្រង់កូហ្វូន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក