នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានលុចសំបួ ព្រឹទ្ធសភាបារាំង ក្នុងឱកាសកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ នៃសភាប្រើភាសាបារាំង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំង និងបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ក្រោមការដឹកនាំដោយលោកស្រីMame Diarra BEYE តំណាងរាស្រ្តសេណេហ្គាល់ និងជាប្រធានគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាននៃសភាប្រើភាសាបារាំង។ អំឡុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអន្តរាគមន៍ អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងបរិស្ថានសង្គមនៅកម្ពុជា។
ប្រភព៖ នាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន