ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អនុញ្ញាតឱ្យ ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្ដរជាតិនៃសភាប្រទេសហ្សកហ្ស៊ី ជួបពិភាក្សាការងារ

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទីរសៀល ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Nikoloz Samkharadze សមាជិកសភា និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងអន្ដរជាតិនៃសភាប្រទេសហ្សកហ្ស៊ី នៅការិយាល័យរបស់ឯកឧត្តមបណ្ឌិត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា