khmer eng
  • លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ថ្លែងបទអន្តរាគមន៍ ក្នុងសន្និសីទពិភពលោក នៃប្រធានសភា លើកទី៦
     
    ចែករំលែក ៖

    នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទពិភពលោក នៃប្រធានសភា លើកទី៦ នៃកិច្ចពិភាក្សាស្តីពី “ការការពារ និងលើកកម្ពស់សិទ្ធិរបស់ជនស្ថិតក្នុងភាពងាយរងគ្រោះ ៖ ជំហានឆ្ពោះទៅរកសកម្មភាពគ្មានការរើសអើង”។

    ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បានរំលេចអំពី៖

    • គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិបុគ្គលគ្រប់រូប រួមទាំងសិទ្ធិរបស់ជនដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ
    • ច្បាប់ជាតិ ជាពិសេសរដ្ឋធម្មនុញ្ញ ដែលបានធានាសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងហាមឃាត់មិនឲ្យមានការរើសអើង
    • ការទទួលស្គាល់អនុសញ្ញាអន្តរជាតិ ដែលទាក់ទងនឹងសិទ្ធិមនុស្ស នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
    • បទបញ្ញត្តិ នៃក្រមព្រហ្មទណ្ឌ ដែលមានបទបញ្ញត្តិមួយចំនួនចែងទាក់ទងទៅនឹងការហាមឃាត់មិនឲ្យមានការរើសអើង
      -តួនាទីរបស់សភាក្នុងការរួមចំណែកការពារសិទ្ធិបុគ្គលគ្រប់រូប ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ និង
    • ពង្រឹងកិច្ចសហប្រតិបត្តិជាមួយស្ថាប័នជាតិ និងអន្តរជាតិ។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា